តាមពាក្យរបស់ឧត្តមសេនីយ៍ត្រី នៅ រតនា៖ “ស្ត្រីអាចបម្រើដល់សហគមន៍ និងប្រទេសជាតិ”
កាលបរិច្ឆេទ៖ 13 កាលបរិច្ឆេទ៖ ខែឧសភា ឆ្នាំ ២០២៤
លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ជាស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារ កុមារ និងការងារយែនឌ័រ នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ប្រទេសកម្ពុជា ។ លោកស្រីធ្វើជាមន្ត្រី ប៉ូលិសអស់រយៈពេល ១៧ឆ្នាំហើយ ។ ដោយមានការគាំទ្រពី UN Women និងសាធារណរដ្ឋកូរ៉េ ឧត្តមសេនីយ៍ត្រី នៅ រតនា បានចូលរួមក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការអនុវត្តដ៏មានសក្តានុពល រវាងតំណាងចំនួន ៨ ប្រទេសពីអង្គភាពប៉ូលិសជាតិអាស៊ី នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ដែលបានធ្វើ ឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ – ក្នុងគោលបំណងធ្វើឱ្យប៉ូលិស សហគមន៍កាន់តែមានគណនេយ្យភាព បរិយាបន្ត និងតំណាងឱ្យសមាជិកសហគមន៍ទាំងអស់
ពាក្យ ‘នរគបាល’ ជាភាសាខ្មែរមានន័យថា ‘ អ្នករក្សានគរ ’ ដូច្នេះតួនាទីរបស់យើងគឺរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ប្រជាជន ។ ឪពុកខ្ញុំបានជម្រុញខ្ញុំឲ្យក្លាយជាប៉ូលិស ។ ឪពុក បានជួបបញ្ហាផ្លូវច្បាប់ពាក់ព័ន្ធនឹងព្រំដីធ្លី ដូច្នេះគាត់ចង់ឲ្យកូនស្រីរបស់គាត់យល់ដឹងអំពីច្បាប់ ។
នៅពេលនោះមន្រ្តីប៉ូលិសស្ត្រីមានចំនួនតិចជាង២ភាគរយនៅក្នុងប្រទេសកម្ពុជា ។ មូលហេតុគឺ ពាក់ព័ន្ធនឹងទំនៀមទម្លាប់ ។ មនុស្សគិតថាជំនាញនេះគឺសម្រាប់បុរសតែប៉ុណ្ណោះ ។
ឥឡូវនេះខ្ញុំមានជំនឿចិត្តថា ផ្នត់គំនិតរបស់សាធារណជនបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយសារតែ មនុស្សបានឃើញមន្ត្រីប៉ូលិសស្ត្រីជួយដោះស្រាយបញ្ហារបស់ពួកគេ ។ មានការទទួលស្គាល់កាន់ តែច្រើនថាស្ត្រីអាចបម្រើសហគមន៍ និងប្រទេសជាតិបាន ។ សព្វថ្ងៃនេះ ប្រហែល ១០ភាគរយនៃ មន្រ្តីប៉ូលិសនៅក្នុងប្រទេសកម្ពុជាគឺជាស្ត្រីហើយខ្ញុំឃើញថាចំនួនអ្នកដាក់ពាក្យជាស្ត្រីកំពុងកើនឡើង គួរឱ្យកត់សម្គាល់ ។
ប៉ូលិសសហគមន៍នៅក្នុងប្រទេសកម្ពុជា
ក្នុងកិច្ចការបម្រើរបស់ប៉ូលិសយើង យើងបានធ្វើការប៉ូលិសសហគមន៍ជាបន្តបន្ទាប់ ប៉ុន្តែវាមិនទាន់ មានភាពទូលំទូលាយនៅឡើយទេ ។ ឧទាហរណ៍ យើងមានកម្មវិធីផ្សព្វផ្សាយដោយសហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ដូចជាក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច ។ ជាមួយគ្នា យើងធ្វើការអប់រំ ផ្សព្វផ្សាយអំពីច្បាប់នៅក្នុងសហគមន៍ ។ យើងអប់រំឱ្យសហគមន៍ដឹងពីនិន្នាការឧក្រិដ្ឋកម្មដែលកំពុងកើតឡើង និងល្បិចរបស់ជនល្មើសដើម្បីឱ្យពួកគេអាចប្រាប់រឿងនេះទៅគ្រួសាររបស់ពួកគេ ។
ក្នុងពេលជាមួយគ្នានេះដែរ នៅពេលដែលយើងកំពុងធ្វើការលើកកម្ពស់ការយល់ដឹង យើងឮអំពីបញ្ហា ពីសហគមន៍ផងដែរ ។ ប្រសិនបើយើងអាចដោះស្រាយបញ្ហាទាំងនោះបាននៅកន្លែងនោះយើងនឹងធ្វើ ការដោះស្រាយវានៅទីនោះ ។ សម្រាប់បញ្ហាផ្សេងទៀត យើងនឹងរកភាគីពាក់ព័ន្ធដើម្បីដោះស្រាយ ។
យើងក៏មានយន្តការតាមដាន និងវាយតម្លៃដែលយើងទទួលបានការឆ្លើយតប ដើម្បីធ្វើការកែលម្អ ដល់កិច្ចការងារប៉ូលិស និងធានាថាការអនុវត្តបានធ្វើឡើងដោយតម្លាភាព និងស្របតាមច្បាប់ ។
វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការងារប៉ូលិសដែលឆ្លើយតបនឹងយែនឌ័រ ។ ការអនុវត្តបែប នេះជួយយើងឲ្យគោរពសិទ្ធិមនុស្ស និងសិទ្ធិជនរងគ្រោះ ។ នៅក្នុង សិក្ខាសាលាតំបន់ របស់ UN Women ខ្ញុំបានរៀនច្រើនពីបទពិសោធន៍របស់មន្ត្រីពីប្រទេសផ្សេងទៀតអំពីប៉ូលិសសហគមន៍ដែល មានការឆ្លើយតបទៅនឹងយែនឌ័រ ។ ខ្ញុំបានយកចំណេះដឹងនេះ ហើយខ្ញុំគ្រោងនឹងអនុវត្តគំនិតថ្មីៗនៅ ក្នុងយន្តការដែលមានស្រាប់នៅក្នុងប្រទេសខ្ញុំ ។
ដំបូន្មានសម្រាប់ស្ត្រីពិចារណាលើអាជីពប៉ូលិស
ខ្ញុំគិតថាវាជារឿងសំខាន់ណាស់ដែលមានស្ត្រីមានតួនាទីដឹកនាំជាន់ខ្ពស់ក្នុងកងកម្លាំងនគរបាល ។
ជាបឋម វាតំណាងឲ្យសម្លេងស្ត្រី ។ ប្រសិនបើមានមេដឹកនាំដែលមានសិទ្ធិបញ្ចេញមតិ និងសិទ្ធិធ្វើការ សម្រេចចិត្ត នោះគាត់អាចផ្លាស់ប្តូរផ្នត់គំនិតអំពីវិសមភាពយែនឌ័រ និងប្រពៃណីរើសអើង ។
ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ ព្រោះវាមិនមែនគ្រាន់តែជាការងារនោះទេ វាជាផ្នែកមួយនៃការជួយគាំទ្រ គ្រួសាររបស់ខ្ញុំហើយវាជាឱកាសមួយដើម្បីជួយដល់សង្គមផងដែរ ។ប៉ុន្តែវាអាចជាការប្រឈម ជាពិសេសតុល្យភាពការងារ និងជីវិត ។
សារដែលខ្ញុំចង់ចែករំលែកជាមួយស្ត្រីវ័យក្មេងគឺថា ខ្ញុំជាស្ត្រីដែលមានការទទួលខុសត្រូវច្រើន ប៉ុន្តែ ខ្ញុំអាចបម្រើការងារនៅក្នុងកងកម្លាំងនគរបាលនៅក្នុងកម្រិតខ្ពស់មួយ ។ អ្នកត្រូវតែហ៊ានចាប់យក ឱកាសដែលបានផ្តល់ឱ្យ និងខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលល្អ និងកសាងសាមគ្គីភាព ទាំងក្នុង និងក្រៅសេវាកម្មប៉ូលិស ។ អ្នករាល់គ្នាអាចធ្វើបាន ហើយធ្វើបានល្អជាងខ្ញុំទៀត ” ។
ព័ត៌មានបន្ថែម: ស្ត្រីជាមន្ត្រីប៉ូលិស