Cambodia receives funding from the Elsie Initiative Fund to identify barriers to the deployment of uniformed women to United Nations peace operations

Date:

[Press release]

English | Khmer

New York — The Elsie Initiative Fund for Uniformed Women in Peace Operations (EIF) announced today that Cambodia will receive funding to undertake a study to identify barriers to the deployment of women in the Royal Cambodian Armed Forces (RCAF), to United Nations peace operations. Cambodia, the 25th highest troop contributing country to United Nations peacekeeping, currently deploys 766 military personnel, among which 14 per cent are women.

Committed to advancing gender equality, Cambodia plans to increase its deployment of military women to United Nations peacekeeping to 20 per cent by 2024. This project marks a crucial step in translating this commitment into concrete actions. Through a comprehensive assessment, the project will identify specific barriers to, and opportunities for the meaningful participation of women in the RCAF. Results and recommendations from the project will also inform policy formulation and guide institutional reforms to address the barriers identified and promote women’s full and meaningful participation.

“From once a host nation of UNTAC, Cambodia has transformed into an active troop contributing country in United Nations Peacekeeping missions in Africa, Middle East, and Europe. Since 2006, Cambodia has deployed 8302 peacekeepers including 580 women to UN missions in 9 countries. Amongst the priority sectors, the Royal Cambodian Government promotes women's roles in leadership, peace and security,” said His Excellency Sokhonn Prak, Cambodia’s Deputy Prime Minister and Minister of Foreign Affairs and International Cooperation. “Cambodia is committed to the Women, Peace and Security (WPS) agenda, which is a major part in our effort in global peace and security and promotion of women's participation in political, economical and social lives in post-conflict society," he said.

Adopting a whole-of-institution approach, the RCAF will establish a cross-department working group to ensure successful implementation and national ownership of project outcomes. The working group will comprise members from the National Center for Peacekeeping Forces (NPMEC), the Ministry of Defense, the Ministry of Foreign Affairs and International Cooperation, Ministry of Women’s Affair, and other key government partners. Upon completion of the project, the working group will ensure that the recommendations are then incorporated into the policies, national action plans, and programs of the key government departments.

In close partnership with the NPMEC and RCAF, the project will be managed by UN Women Cambodia – a long-standing partner supporting the Cambodian government in empowering women and advancing gender equality. UN Women Cambodia will oversee the project implementation, including the selection of an independent research institution to conduct the assessment, utilizing the Measuring Opportunities for Women in Peace Operations (MOWIP) methodology developed by DCAF - the Geneva Centre for Security Sector Governance.

Sarah Knibbs, Officer-in-Charge of the UN Women Regional Office for Asia and the Pacific, said the project is a major landmark in supporting Cambodia’s effort to increase women’s meaningful participation in United Nations peace operations, a concrete example of multilateralism in action. “It demonstrates Cambodia’s leadership to translate its commitment into the first concrete step to realizing this goal. This also coincides with Cambodia’s role and priority as the Chair of the Association of Southeast Asian Nations (ASEAN) this year, focusing on advancing the women, peace and security agenda in ASEAN. I believe it will also have a positive spill-over impact in the ASEAN region and hopefully inspire the other ASEAN Member States,” she added.

Leading by example, Cambodia is the 2nd highest contributor of women peacekeepers among the ASEAN Member States. With this project, Cambodia aims to go beyond the gender targets set in the United Nation’s Uniformed Gender Parity Strategy 2018-2028 of 11 per cent by 2024.

About the Elsie Initiative Fund (EIF)

Established by the United Nations and Canada in 2019, the EIF is an innovative, multilateral fund that aims to accelerate progress towards the United Nation’s gender targets in line with Security Council resolutions and the United Nations Uniformed Gender Parity Strategy 2018-2028. Funded by contributions from Australia, Canada, Denmark, Finland, Germany, the Netherlands, Norway, the Republic of Korea and the United Kingdom, the EIF supports the sustainable deployment and meaningful participation of uniformed women peacekeepers by providing financial assistance and incentives. For more information on the EIF, please visit https://elsiefund.org/ and follow @ElsieFund on Twitter.

About UN Women

UN Women is the United Nations organization dedicated to gender equality and the empowerment of women. A global champion for women and girls, the organization was established in 2010 to accelerate progress on women’s rights worldwide. UN Women’s efforts are based on the fundamental belief that every woman has the right to live a life free from violence, poverty and discrimination, and that gender equality is a prerequisite to achieving global development.

Media Contacts:

  • Shuyu Luo
    Communications and Advocacy Consultant, Elsie Initiative Fund
    Email: [ Click to reveal ] 
  • Montira Narkvichien
    Regional Communications Specialist, UN Women Regional Office for Asia and the Pacific
    Email: [ Click to reveal ]
  • Yoomi Jun
    Communications Officer, UN Women Indonesia WPS-ASEAN team
    Email: [ Click to reveal ]

 

English | Khmer

Unofficial translation

កម្ពុជាទទួលការគាំទ្រពីមូលនិធិ Elsie​ Initiative (the Elsie Initiative​ Fund) ក្នុងការកំណត់កត្តាប្រឈមសម្រាប់ការបញ្ជូនស្រ្តីកងកម្លាំងនៅក្នុងប្រតិបត្តិការរក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិ

ទីក្រុងញូវយ៉ក — ថ្ងៃនេះមូលនិធិសម្រាប់ស្ត្រីកងកម្លាំង​​ក្នុងប្រតិបត្តិការ​រក្សាសន្តិភាព​ប្រកាសថា កម្ពុជានឹងទទួលបានមូលនិធិគាំទ្រសម្រាប់អនុវត្តការសិក្សាស្រាវជ្រាវមួយ ក្នុងគោលបំណងកំណត់កត្តាប្រឈម ឬកត្តារារាំងទាំងឡាយ សម្រាប់ការបញ្ជូនស្រ្តីនៅក្នុងកងយោធពលខេមរភូមិន្ទចូលរួមនៅក្នុងប្រតិបត្តិការ​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ប្រទេសកម្ពុជា គឺស្ថិតនៅក្នុងលំដាប់ទី២៥ ដែលបានបញ្ជូនកងកម្លាំងចូលរួមច្រើនជាងគេបង្អស់នៅក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយនាពេលបច្ចុប្បន្នកម្ពុជា​ មានកងកម្លាំងចំនួន​៧៦៦​រូប ដែលក្នុងនោះមាន១៤​ភាគរយ​​​ ជាស្រ្តីស្ថិតនៅក្នុង​​ កិច្ចប្រតិបត្តិការ។​

ក្នុងស្មារតីបេ្តជ្ញាចិត្តខ្ពស់ដើម្បីឈានឆ្ពោះឲ្យសម្រេចបាននូវសមភាពយេនឌ័រ កម្ពុជាគ្រោងបង្កើនភាគរយស្រ្តីកងកម្លាំងចូលរួមនៅក្នុងដំណើរការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឲ្យបាន២០ភាគរយ គិតត្រឹមឆ្នាំ ២០២៤។​ គម្រោងគាំទ្រដោយមូលនិធិ Elsie​ Initiative គូសបញ្ជាក់នូវជំហានមួយសំខាន់នៅក្នុងការប្រែក្លាយការប្តេជ្ញាចិត្តឲ្យទៅជាសកម្មភាព។ តាមរយៈការប៉ាន់ប្រមាណប្រកប ដោយលក្ខណៈវិទ្យាសាស្ត្រ និងគ្រប់ជ្រុងជ្រោយ គម្រោងនឹងកំណត់កត្តាប្រឈម ឬកត្តារារាំង ក៏ដូចជា ឱកាសជាក់លាក់សម្រាប់ការចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ស្រ្តីនៅក្នុងជួរកងយោធពលខេមរភូមិន្ទ។ លទ្ធផល ក៏ដូចជាអនុសាសន៍ទទួលបានពីគម្រោងនឹងចូលរួមចំណែកនៅក្នុងការចងក្រងរៀបចំគោលនយោបាយ និងផ្តល់ជាមគ្គុទេសន៍គន្លឹះនៅក្នុងការធ្វើឲ្យប្រសើរឡើងសមត្ថភាពស្ថាប័នដើម្បីឆ្លើយតបទៅនឹងកត្តារារាំងដែលបានរកឃើញ ឬកំណត់បាន និងលើកកម្ពស់ការចូលរួមពេញលេញរបស់ស្រ្តីប្រកបដោយអត្ថន័យ។​

“ចេញពីប្រទេសមួយដែលមានអាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ (អ៊ុនតាក់) កម្ពុជាបានប្រែក្លាយទៅជាប្រទេសមួយ ដែលសកម្មក្នុងការបញ្ជូនកងកម្លាំងចូលរួមនៅក្នុងបេសកកម្មរក្សា  សន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប។ ចាប់តាំងពីឆ្នាំ ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៨៣០២រូប ក្នុងនោះស្រ្តីមានចំនួន ៥៨០រូប នៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន​ប្រាំបួនប្រទេស។​ នៅក្នុងចំណោមវិស័យអាទិភាព ព្រះរាជាណាចក្រកម្ពុជាលើកកម្ពស់តួនាទីស្រ្តីនៅក្នុងភាពជាដឹកនាំ ការរក្សាសន្តិសុខ និងសន្តិភាព។ កម្ពុជាប្តេជ្ញាចិត្តខ្ពស់លើរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលជាផ្នែកដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅក្នុងការរក្សាសន្តិសុខ សន្តិភាពជាសកល ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្រោយការបញ្ចប់ជម្លោះ”​​ ប្រសាសន៍របស់ឯកឧត្តម ​ប្រាក់​ សុខុនឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  

តាមរយៈការប្រើយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  កងយោធពលខេមរភូមិន្ទនឹងបង្កើតក្រុមការងារចម្រុះដែលមានភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការធានាឲ្យសម្រេចបានការអនុវត្តគម្រោងប្រកបដោយជោគជ័យ និងធានាឲ្យមានភាពជាម្ចាស់លើលទ្ធផលរបស់គម្រោងផងដែរ។ ក្រុមការងារចម្រុះនឹងមានសមាសភាពចូលរួមមកពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) ក្រសួងការពារជាតិ ក្រសួងការបរទេស​​ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងដៃគូសំខាន់ៗដទៃទៀតនៅក្នុងរដ្ឋាភិបាល។ ពេលស្ថិតនៅក្នុងដំណាក់កាលបញ្ចប់គម្រោង ក្រុមការងារចម្រុះនឹងធានាថា អនុសាសន៍ដែលទាញចេញពីការសិក្សាស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលនៅក្នុងគោលនយោបាយ ផែនការសកម្មភាពជាតិ និងកម្មវិធីដែលពាក់ព័ន្ធរបស់ក្រសួងស្ថាប័ននៅក្នុងរដ្ឋាភិបាល។​

ស្ថិតក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC)  និង​កងយោធពលខេមរភូមិន្ទ គម្រោងនឹងត្រូវសម្របសម្រួលដោយការិយាល័យទីភា្នក់ងារសហប្រជាជាតិ UN​ Women នៅកម្ពុជា ដែលជាដៃគូដ៏យូរអង្វែងមួយគាំទ្ររដ្ឋាភិបាលកម្ពុជានៅក្នុងការបង្កើនភាពអង់អាចដល់ស្រ្តី និងពន្លឿនឲ្យមានសមភាពយេនឌ័រ។ ការិយាល័យទីភា្នក់ងារសហប្រជាជាតិ UN Women នៅកម្ពុជានឹងសម្របសម្រួលការអនុវត្តគម្រោង រួមទាំងការជ្រើស​រើសវិទ្យាស្ថានស្រាវជ្រាវឯករាជ្យនៅក្នុងការធ្វើការប៉ាន់ប្រមាណកត្តារារាំងដោយប្រើប្រាស់វិធីសាស្ត្រ ក៏ដូចជាឧបករណ៍ដែលហៅថា​ ការវាស់វែងនូវឱកាសសម្រាប់ស្រ្តីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព​ Measuring Opportunities for Women in Peace Operations (MOWIP)​ ដែលចងក្រងបង្កើតឡើង ដោយមជ្ឈមណ្ឌល ​​សម្រាប់អភិបាលកិច្ចវិស័យសន្តិសុខនៅទីក្រុង​ហ្សឺណែវ (DCAF)។​

លោកស្រី Sarah Knibbs ប្រធានស្តីទីនៃការិយាល័យតំបន់របស់ទីភ្នាក់ងារសហប្រជាជាជាតិ UN Women​​ សម្រាប់អាស៊ីប៉ាស៊ីហ្វិច​ បានលើកឡើងថា គម្រោងគឺជាចំនុចគោលមួយក្នុងការគាំទ្រកិច្ច​ខិតខំប្រឹងប្រែងរបស់កម្ពុជា បង្កើននូវការចូលរួមរបស់ស្ត្រីប្រកបដោយអត្ថន័យនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នេះក៏ជាឧទាហរណ៍យ៉ាងសំខាន់មួយអំពីភាពជាពហុភាគីនៅក្នុងការធ្វើសកម្មភាព។ “ នេះគឺបង្ហាញភាពជាអ្នកដឹកនាំរបស់កម្ពុជានៅក្នុងការប្រែក្លាយស្មារតីបេ្តជ្ញាចិត្ត ឲ្យទៅជាសកម្មភាពជំហានដំបូងយ៉ាងរឹងម៉ាំដែលនាំឆ្ពោះទៅទទួលបានគោលដៅ។ នេះក៏ស្របពេលផងដែរជាមួយតួនាទី និងអាទិភាពរបស់កម្ពុជា​ ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ដែល​​ផ្តោតលើការពន្លឿនរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខនៅក្នុងអាស៊ាន។ នាងខ្ញុំមានជំនឿថា គម្រោងនឹងធ្វើឲ្យមានការសាយភាយលទ្ធផលជាវិជ្ជមានផងដែរនៅក្នុងតំបន់អាស៊ាន និងសង្ឃឹមថាគម្រោងជំរុញលើកទឹកចិត្តដល់បណ្តាសមាជិកអាស៊ានផ្សេងទៀត” លោកស្រី ​Sarah Knibbs បានបន្ថែម។

តាមរយៈការដឹកនាំដោយបង្ហាញនូវភាពជាគម្រូ កម្ពុជាគឺស្ថិតនៅក្នុងលំដាប់ទី២ នៃប្រទេសដែលបានបញ្ជូនស្រ្តីកងកម្លាំងរក្សាសន្តិភាពនៅក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន។​ ជាមួយនឹងការអនុវត្តគម្រោងនេះ កម្ពុជាមានគោលបំណងលើសពីការសម្រេចបាននូវគោលដៅយេនឌ័រ ១១ ភាគរយគិតត្រឹមឆ្នាំ២០២៤ ដែលកំណត់នៅក្នុងយុទ្ធសាស្រ្តកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងកងកម្លាំងរបស់អង្គការសហប្រជាជាតិ ២០១៨ - ២០២៨។​

អំពីមូលនិធិ Elsie Initiative (EIF)

បង្កើតឡើងដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលប្រទេសកាណាដានៅក្នុងឆ្នាំ ២០១៩ ហើយមូលនិធិ គឺមានលក្ខណៈច្នៃប្រឌិត ជាមូលនិធិពហុភាគី ដែលមានគោលបំណងបង្កើនល្បឿន វឌ្ឍនភាពឆ្ពោះទៅទទួលគោលដៅសូចនាករយេនឌ័រ ដែលស្របជាមួយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ និង​យុទ្ធសាស្រ្តកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងកងកម្លាំងរបស់អង្គការសហប្រជាជាតិ ២០១៨ - ២០២៨ Uniformed Gender Parity Strategy 2018-2028។ ​​មូលនិធិនេះ ចូលរួមចំណែកដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី កាណាដា ដាណឺម៉ាក ហ្វាំងឡង់   អាល្លឺម៉ង់ ន័រវែស សាធារណៈរដ្ឋកូរ៉េ និងអង់គ្លេស។  មូលនិធិ  Elsie Initiative (EIF) គាំទ្រឲ្យមាននិរន្តភាពនៃការបញ្ជូន និងចូលរួមពេញលេញប្រកបដោយអត្ថន័យ​របស់ស្រ្តីកងកម្លាំងរក្សាសន្តិភាព តាម​រយៈការផ្តល់ការគាំទ្រមូលនិធិ។ សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិ សូមស្វែងយល់តាម​បណ្តាញសង្គមធ្វីតធើ Twitter @ElsieFund និង តាមរយៈគេហទំព័រ https://elsiefund.org ។

ទំនាក់ទំនងព័ត៌មានៈ